TeamViewer មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ Share Desktop

ចំពោះអ្នកសិក្សា និង អ្នកប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រ Network និង Internet មួយចំនួនប្រាកដជា បានប្រើរួចមកហើយនូវកម្មវិធីជាច្រើន ដែលទាក់ទងទៅនឹង Remote, Share Screen ឬក៏ការ បញ្ចូនទិន្នន័យឱ្យគ្នាទៅវិញទៅមក ។

ប៉ុន្តែដោយឡែកយើងខ្ញុំក៏មាននូវកម្មវិធីដ៏ប្រយោជន៍ និង ប្រកបដោយលក្ខណ:ពិសេសៗ ជាច្រើនមកបង្ហាញលោកអ្នកមួយផងដែរ កម្មវិធីនោះគឺ Team Viewer version 6.0.11117 ។

Team Viewer គឺជាកម្មវិធីដ៏សាមញ្ញមួយ និង ជាដំណោះស្រាយមួយដ៏រហ័សសម្រាប់ ការគ្រប់គ្រងពី ចម្ងាយ (Remote Control) , Share Desktop និង សម្រាប់បញ្ចូននូវទិន្នន័យឱ្យគ្នាទៅវិញទៅមកបានយ៉ាងរហ័សថែមទៀតផង ។ សូមចុចត្រង់នេះ ដើម្បី download Team Viewer version 6.0.11117 ។

តម្រូវការ៖ Win95/98/98SE/Me/2000/NT/XP/2003/Vista/7 ទំហំ៖ 15.4MB

ចំណុចសំខាន់មួយចំនួន

• នៅពេលដែលលោកអ្នកចង់ភ្ជាប់ទៅកាន់កុំព្យូទ័រមួយទៀត លោកអ្នកត្រូវតែ run Team Viewer នៅលើកុំព្យូទ័រទាំងពីរនោះជាមុនសិន ។

• បន្ទាប់មកលោកអ្នកត្រូវយក លេខសំងាត់ (password) ពីកុំព្យូទ័រម្ខាងទៀត ដែលលោកអ្នកចង់ Access ទៅកាន់និង លេខ ID

• នៅពេលដែលលោកអ្នកធ្វើការ Access អ្នកត្រូវដាក់នូវ ID របស់កុំព្យូទ័រដែលចង់ភ្ជាប់ទៅកាន់ និង Password ៖

  1. Remote support : មានន័យថាលោកអ្នកចង់ control ទៅលើ Screen របស់កុំព្យូទ័រដែលលោកអ្នក Access ពីចម្ងាយទៅ ។
  2. Presentation : មានន័យថាលោកអ្នកចង់ Share Screen លោកអ្នកទៅឱ្យកុំព្យូទ័រដែលលោកអ្នក Access ទៅ ។
  3. File Transfer : លោកអ្នកចង់បញ្ចូនទិន្នន័យ ឱ្យគ្នាទៅវិញទៅមក
  4. VPN (Virtual Private Network) : លោកអ្នកអាច Remote ឆ្លងកាត់ Internet បាន (ឧទាហរណ៍៖ លោកអ្នកអាច Remote ទៅធើ្វការនូវបណ្តាខេត្តមួយចំនួនបាន ក៏ ប៉ុន្តែចាំបាច់ត្រូវតែមាន Internet ទាំងសងខាង)
• នៅពេលលោកអ្នកភ្ជាប់ត្រូវជ្រើសរើសយកនូវ Option ណាមួយមកប្រើក៏បាន គឺអាស្រ័យទៅតាមតម្រូវការរបស់អ្នកតែប៉ុណ្ណោះ
ចំណាំ នៅក្នុងកម្មវិធីនេះលោកអ្នកអាចធ្វើការសាកល្បងនូវ option ជាច្រើនទៀតបាន ដែល Option ទាំងនេះអាចផ្តល់នូវអត្ថប្រយោជន៍ និង ងាយស្រួលប្រើ ៕
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន “ANT” ច្បាប់ទី ១៨ ចេញផ្សាយខែ កញ្ញា  ឆ្នាំ ២០១0
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s